ឯកឧត្តម អ៊ឹង លាងហ៊ួ បន្តអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋជួបការលំបាកជីវភាពចំនួន២២៦គ្រួសារ នៅទីតាំងសាលាស្រុកកំពង់ត្រឡាច
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងសាលាស្រុកកំពង់ត្រឡាច ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋជួបការលំបាកជីវភាព ចំនួន២២៦គ្រួសារ មកពីស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ដោយមានវត្តមានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការប្រតិបត្តិ គណៈអនុសាខាក្រុង/ស្រុក។ ក្នុងមួយគ្រួសារទទួលបាន ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបាកាស១យួរ សាប៊ូកក់សក់ ១ដប ម្សៅសាប៊ូ ១ថង់ ឃីត១ (មុង ភួយ ក្រមា សារុង) និងថវិកា៣ម៉ឺនរៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា